យុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅស្រុកត្រាំកក់ ខេត្តតាកែវ
« យុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅស្រុកត្រាំកក់ ខេត្តតាកែវ »
ស.ស.យ.ក. ស្រុកត្រាំកក់ ខេត្តតាកែវ បានចុះចែកខិតប័ណ្ណផ្សព្វផ្សាយ និងរៀបចំចងបដាសារអប់រំស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងវិធានអនាម័យដើម្បីការពារការឆ្លងជំងឺនានានៅតាមទីប្រជុំជនក្នុងរីរួមស្រុកត្រាំកក់ ខេត្តតាកែវ។ ការលាងសម្អាតដៃបានល្អត្រឹមត្រូវជាប្រចាំ ការពាក់ម៉ាស ការរក្សាគម្លាតសង្គម និងគម្លាតបុគ្គល ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាជំងឺឆ្លងនានាផងដែរ។
យើងរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។