សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម មឿន សុខស៊ីថា ទីប្រឹក្សាក្រសួងព័ត៌មាន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភជែលលាងដៃ
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម មឿន សុខស៊ីថា ទីប្រឹក្សាក្រសួងព័ត៌មាន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភជែលលាងដៃ ចំណុះ២៥០ មិល្លីលីត្រ ចំនួន១០០០ដប ម៉ាសពេទ្យចំនួន២៥០០សន្លឹក និងទឹកអាល់កុលចំនួន១២០ដប ដល់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តតាកែវ។សកម្មភាពដ៏ថ្លៃថ្លានេះជាកាយវិការប្រកបដោយសប្បុរសធម៌និងគុណធម៌ចំពោះប្រជាជាតិ និងបានរួមចំណែកយ៉ាងសំខាន់និងទាន់ពេលវេលាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរីករាលដាលកូវីដ-១៩ ដែលកំពុងបង្កការគំរាមកំហែងមកលើសុខភាពប្រជាជនខ្មែរ ក៏ដូចជាពិភពលោកទាំងមូល។
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០