ស.ស.យ.ក. ស្រុកបូរីជលសារ បន្តចុះអនុវត្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩

« ស.ស.យ.ក. ស្រុកបូរីជលសារ បន្តចុះអនុវត្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ »
ស.ស.យ.ក. ស្រុកបូរីជលសារ បានចូលរួមសហការជាមួយអាជ្ញាធរស្រុកបូរីជលសារ អាជ្ញាធរឃុំ ភូមិ មណ្ឌលសុខភាពឃុំ និងប៉ុស្តិ៍រដ្ឋបាល ដែលដឹកនាំដោយ លោក ទុយ សុភ័ក្រ្ត អភិបាលនៃគណៈអភិបាលស្រុក ចុះផ្សព្វផ្សាយ អប់រំ អំពីវិធានការបង្ការការរត្បាតនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់ប្រជាពលរដ្ឋនៅភូមិបូរីជលសារ និងភូមិកំពង់ក្រសាំង នៃឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ ព្រមទាំងនាំយកអំណោយរួមមានអង្ករ និងសាប៊ូលាងដៃចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២៤គ្រួសារ នៅក្នុងឃុំផងដែរ។
ថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០