ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ បន្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាជនកម្ពុជា
« ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ បន្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាជនកម្ពុជា »
ក្រុមការងារ ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមជាមួយអាជ្ញាធរឃុំអង្គរបូរី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គរបូរី ដោយមានការសហការជាមួយមណ្ឌលសុខភាពព្រះបាទ ហ៊ុន ទៀន ចុះសាកសួសុខទុក្ខ និងពិនិត្យសុខភាពជូន បងប្អូនដែលទើបអញ្ជើញវិលត្រលប់មកពីប្រទេសថៃ ដែលកំពុងស្នាក់នៅក្នុងភូមិសាមគ្គី និងភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ និងណែនាំឱ្យធ្វើការស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ព្រមទាំងជម្រាបជូននូវវិធានការអនាម័យនានាដូចជាការពាក់ម៉ាសឱ្យបានត្រឹមត្រូវ ទទួលទានអាហារដែលឆ្អិនល្អ លាងសម្អាតដៃឱ្យបានញឹកញាប់ កាត់បន្ថយការជួបជុំនៅខាងក្រៅ និងស្នាក់នៅក្នុងផ្ទះឱ្យបានច្រើន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់ខ្លួន។
ថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០