សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស ខេត្តតាកែវ សហការជាមួយការិយាល័យអប់រំយុវជន និងកីឡាស្រុកព្រៃកប្បាសរៀបចំកម្មវិធីប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ស្រុក

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស ខេត្តតាកែវ សហការជាមួយការិយាល័យអប់រំយុវជន និងកីឡាស្រុកព្រៃកប្បាសរៀបចំកម្មវិធីប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ស្រុកដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតថ្នាក់ខេត្ត ជាពិសេសដើម្បីឱ្យប្អូនៗមានឱកាសរឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាព និងចូលរួមលេងកីឡាដើម្បីសុខភាព ជៀសវាងយកពេលវេលាទៅប្រព្រឹត្តអំពើអប្បាយមុខផ្សេងៗដែលមិនគប្បី។