សហភាពសហព័ន្ធយុវជនកម្ពុជា​ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដឹកនាំដោយលោក នៅ ចំរើន សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក.ស្រុកព្រៃកប្បាស បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានស.ស.យ.ក-តាកែវ និងថ្នាក់ដឹកនាំស.ស.យ.កស្រុកព្រៃកប្បាស ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោក ឆឹង លន ជា

សហភាពសហព័ន្ធយុវជនកម្ពុជា​ ស្រុកព្រៃកប្បាស ខេត្តតាកែវ  ដឹកនាំដោយលោក នៅ ចំរើន សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក.ស្រុកព្រៃកប្បាស បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានស.ស.យ.ក-តាកែវ និងថ្នាក់ដឹកនាំស.ស.យ.កស្រុកព្រៃកប្បាស ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោក ឆឹង លន ជា គ្រូបង្រៀននៅវិទ្យាល័យអង្គអណ្ដែត ស្រុកព្រៃកប្បាស ដែលបានទទួលមរណភាពនៅវេលាម៉ោង១១និង០០ នាទីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅគេហដ្ឋាននៃសពស្ថិតនៅក្នុងភូមិអង្គ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយជំងឺមហារីកថ្លើម។ យេីងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ​លោកគ្រូ សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ព្រៃកប្បាស ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០