ការចែកជូនស្បៀងអាហារដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ៥គ្រួសារ របស់ ស.ស.យ.ក. ស្រុកព្រៃកប្បាស និងយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងឃុំចំប៉ា របស់ ស.ស.យ.ក. ស្រុកព្រៃកប្បាស

« ការចែកជូនស្បៀងអាហារដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ៥គ្រួសារ របស់ ស.ស.យ.ក. ស្រុកព្រៃកប្បាស និងយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងឃុំចំប៉ា របស់ ស.ស.យ.ក. ស្រុកព្រៃកប្បាស » ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកថវិកា អង្ករ មី គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រេីប្រាស់ក្នុងផ្ទះបាយ មុង ភួយ កន្ទេល ខ្នើយ រួមនិងថវិកាមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តមសុខ ពុទ្ធិវុធ ប្រធាន​ ស.ស.យ.ក-តាកែវ រួមជាមួយសប្បុរសជន ក្រោមអធិបតីភាព លោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស និងមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ លោក លោកស្រីក្រុមប្រឹក្សាឃុំ លោកមេភូមិ នៅក្នុងភូមិជម្ពូព្រឹក្ស ឃុំចំប៉ា​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ។ យុវជន ស.ស.យ.ក. នឹងរួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋ ឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា តាមរយៈការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយការរក្សាគម្លាតសង្គម លាងសម្អាតដៃឱ្យបានញឹកញាប់ អនុវត្តវិធានអនាម័យនៅតាមគ្រួសារនីមួយៗឱ្យបានខ្ជាប់ខ្ជួន។
ថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០