ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ សហការជាមួយមន្ទីរពេទ្យបង្អែកស្រុក ចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគ

« ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ សហការជាមួយមន្ទីរពេទ្យបង្អែកស្រុក ចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគ »
ស.ស.យ.ក. ស្រុកព្រៃកប្បាស ដឹកនាំដោយ លោក ទ្រី មករា បានចូលរួមសហការជាមួយ លោកប្រធានមន្ទីពេទ្យបង្អែកស្រុកព្រៃកប្បាស លោកមេឃុំ ក្រុមប្រឹក្សាឃុំ និង លោកប្រធានមណ្ឌលសុខភាពធ្វេីការបាញ់ថ្នាំសម្លាប់មេរោគ ដេីម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតាមវត្តអារាម ស្ថិតក្នុងស្រុកព្រៃកប្បាស ជាពិសេសដើម្បីត្រៀមរៀបចំពិធីបុណ្យវិសាខបូជាផងដែរ។
រសៀលថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០