សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់មាតាលោក មាច កុសល សមាជិកអិន្ត្រៃយ៍ ស.ស.យ.ក.ស្រុកបាទី និងជាគ្រូបង្រៀននៅវិទ្យាល័យ ឈើទាលជ្រុំ
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់មាតាលោក មាច កុសល សមាជិកអិន្ត្រៃយ៍ ស.ស.យ.ក.ស្រុកបាទី និងជាគ្រូបង្រៀននៅវិទ្យាល័យ ឈើទាលជ្រុំ ដែលបានទទួលមរណភាពនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នៅភូមិត្រាំសសរ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ យេីងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធអ្នកគ្រូ សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ តាកែវ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០