បញ្ហាកូវីដ-១៩ នៅកម្ពុជា ស្ថិតនៅភ្លេីងស្តុបព័ណ៌លឿងនៅឡេីយទេ សូមប្រុងប្រយ័ត្នខ្ពស់ឱ្យមែនទែន ប្រយ័ត្នប៉ះពារជាមួយវីរុសកូវីដ-១៩ ធ្វេីឱ្យសោកការសុខភាពលោកអ្នក

បញ្ហាកូវីដ-១៩  នៅកម្ពុជា  ស្ថិតនៅភ្លេីងស្តុបព័ណ៌លឿងនៅឡេីយទេ  សូមប្រុងប្រយ័ត្នខ្ពស់ឱ្យមែនទែន  ប្រយ័ត្នប៉ះពារជាមួយវីរុសកូវីដ-១៩  ធ្វេីឱ្យសោកការសុខភាពលោកអ្នក។ លោកជំទាវវេជ្ជបណ្ឌិត  ឱ  វណ្ណឌីន រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនថា៖  ចរាចរវីរុសកូវីដ-១៩  នៅមិនទាន់មានភ្លេីងស្តុបព័ណ៌ក្រហមនៅឡេីយទេ។ កម្ពុជា ស្ថិតនៅស្ថានភាពភ្លេីងស្តុបព័ណ៌លឿងនៅឡេីយទេ  ប្រសិនបេីមិនគោរពភ្លេីងព័ណ៌លឿងនេះទេ  ហេីយនៅតែសម្រុកបេីកទៅមុខទៀតនោះ  លោកអ្នកអាចមានគ្រោះថ្នាក់ទៅបុកប៉ះវីរុសកូវីដ-១៩  ធ្វេីឲ្យលោកអ្នកមានគ្រោះថ្នាក់សុខភាពដោយសារវីរុសកូវីដ-១៩ នេះហេីយ។ 
សូមចូលរួមគោរពបទបញ្ជា និងការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយេីង  និងការណែនាំនានារបស់ក្រសួងសុខាភិបាល  ដេីម្បីចៀសផុតការវាយលុករលកទី២នៃការចម្លងវីរុសកូវីដ-១៩  នៅកម្ពុជាឱ្យបានគ្រប់ៗគ្នា។ 
ប្រភពខ្លឹមសារ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា