យុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅស្រុកអង្គរបូរី
« យុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅស្រុកអង្គរបូរី»
ស.ស.យ.ក. ស្រុកអង្គរបូរី បន្តសហការជាមួយរដ្ឋបាលស្រុកក្រុមប្រឹក្សាស្រុក អាជ្ញាធរឃុំ ភូមិ ប៉ុស្តិ៍រដ្ឋបាលឃុំ និងមណ្ឌលសុខភាព ឃុំអង្គរបូរីចុះជួបពលករដែលទើបត្រលប់មកពីប្រទេសជប៉ុន និងបានអប់រំណែនាំឱ្យអនុវត្តវិធានការអនាម័យ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងស្នាក់នៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃសិន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍។
ថ្ងៃច័ន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ តាកែវ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០