យុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជា​ នៅស្រុកព្រៃកប្បាស

« យុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជា​ នៅស្រុកព្រៃកប្បាស »
ស.ស.យ.ក. ស្រុកព្រៃកប្បាស បន្តសហការជាមួយអាជ្ញាធរឃុំ ភូមិ ប៉ុស្តិ៍រដ្ឋបាលឃុំ និងមណ្ឌលសុខភាព ឃុំកំពែង ចុះជួបពលករដែលទើបត្រលប់មកពីប្រទេសថៃ និងបានអប់រំណែនាំឱ្យអនុវត្តវិធានការអនាម័យ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងស្នាក់នៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃសិន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍។
ថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣  តាកែវ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០