ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បន្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋនៅឃុំធ្លក
ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បន្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋនៅឃុំធ្លក។
លោក អ៊ុំ ចំរេីន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងសមាជិក សមាជិកា ស.ស.យ.ក. ស្រុកទ្រាំង ឃុំធ្លក បានសហការជាមួយអាជ្ញាធរឃុំ មណ្ឌលសុខភាពឃុំ ចុះផ្សព្វផ្សាយ និងពិនិត្យសុខភាពជូនបងប្អូនប្រជាពលរដ្ឋដែលទេីបមកពីប្រទេសថៃ ចំនួន៣នាក់ នៅភូមិក្រាំងតូច ឃុំធ្លក ស្រុកទ្រាំង និងណែនាំអោយពួកគាត់នៅដាច់ដោយឡែកពីគ្រួសារ១៤ថ្ងៃសិន ព្រមទាំងបាន ណែនាំដល់សមាជិកគ្រួសារគាត់ឱ្យធ្វើការសម្អាតអនាម័យដេីម្បីការពារនិងទប់ស្កាត់ការរីករាលដាលជំងឺ Covid19។
ព្រឹកថ្ងៃអង្គារ៍ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០