ស.ស.យ.ក-ស្រុកសំរោង ខេត្តតាកែវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារប្អូន ហ៊ុន ភារម្យ

ស.ស.យ.ក-ស្រុកសំរោង ខេត្តតាកែវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារប្អូន ហ៊ុន ភារម្យ ដែលមានជីវភាពខ្វះខាត រស់នៅជាមួយប្អូនស្រី និងម្តាយមានបញ្ហាខួរក្បាលស្ថិតក្នុង ភូមិត្រពាំងទ្រា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ អំណោយដែលបាននាំមករួមមានៈ អង្ករ ១បាវ .ទឹកត្រី១យួរ ទឹកសីុអីុវ២ យួរ មី១កេស
និងថវិកាចំនួន $150 និង160,000៛។ ថវិកានេះគឺសម្រាប់ជួយសម្រួលដល់តម្រូវការចាំបាច់នានារបស់ប្អូនប្រុស និងប្អូនស្រីទាំងពីរក្នុងការសិក្សារៀនសូត្រប្រចាំថ្ងៃ។