រួមគ្នាគ្រប់មូលដ្ឋាន យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា
« រួមគ្នាគ្រប់មូលដ្ឋាន យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា »
ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បន្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋនៅឃុំចំនួន២បន្ថែមទៀតរួមមានឃុំសំបួរ និងឃុំធ្លក។
តាមរយៈគ្រប់មធ្យោបាយ និងស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល សមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ ទាំង១០ ក្រុង ស្រុក បានចូលរួមយ៉ាងសស្រាក់សស្រាំនៅក្នុងយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដោយចូលរួមផ្សព្វផ្សាយកាន់តែទូលទូលាយនូវវិធានការអនាម័យនៅតាមគ្រួសារ ការលាងសម្អាតដៃជាប្រចាំ ការរក្សាគម្លាតសង្គមឱ្យបានខ្ជាប់ខ្ជួន និងការចូលរួមចែកគ្រឿងឧបភោគបរិភោគជាមួយអាជ្ញាធរមូលដ្ឋាននីមួយៗ ដល់ប្រជាពលរដ្ឋក្រីក្រផងដែរ។
ថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០