ស.ស.យ.ក. ខេត្តតាកែវ បន្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅស្រុកសំរោង
« ស.ស.យ.ក. ខេត្តតាកែវ បន្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅស្រុកសំរោង»
ក្រុមការងារ ស.ស.យ.ក. ស្រុកសំរោង ខេត្តតាកែវ បានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រធានមណ្ឌលសុខភាព ព្រះសង្ឃ និងលោកមេភូមិ ដេីម្បីធ្វើការផ្សព្វផ្សាយពីការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺCovid19 ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាគ្រួសារងាយរងគ្រោះ នៅស្រុកសំរោង និងបានចែកជូននូវខិតប័ណ្ណស្ដីពីការបង្ការឆ្លងជំងឺCovid19 និងសម្របសម្រួលក្នុងការចែកជូនសម្ភារមួយចំនួនដែលទទួលបានការឧបត្ថម្ភពីសប្បុរសជននានាដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
ព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០