យុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅស្រុកព្រៃកប្បាសខេត្តតាកែវ
« យុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅស្រុកព្រៃកប្បាសខេត្តតាកែវ »
ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្រុមការងារ ស.ស.យ.កស្រុកព្រៃកប្បាស ដឹកនាំដោយលោក អុិត សារប្រធានក្រុមប្រឹក្សាស្រុក និងមានការចូលរួមពីអាជ្ញាធរឃុំព្រៃល្វា កម្លាំងប្រជាការពារ បានបន្តចងបដាផ្សព្វផ្សាយស្ដីពីការលាងសម្អាតដៃ ការរក្សាអនាម័យ ការស្នាក់នៅក្នុងផ្ទះកាត់បន្ថយការជួបជុំ រក្សាគម្លាតសង្គម និងការពាក់ម៉ាស់ការពារ ដល់ប្រជាពលរដ្ឋនៅទីប្រជុំជនទីរួមស្រុកព្រៃកប្បាស។