ហេតុអ្វីបានជាត្រូវចងចាំនូវថ្ងៃ៧មករា?


ហេតុអ្វីបានជាត្រូវចងចាំនូវថ្ងៃ៧មករា?
-ព្រោះយើងទាំងអស់គ្នាមានតួនាទីការពារ
កុំឲ្យប្រវត្តិសាស្ត្រ ដ៏អាក្រក់នេះកើតឡើងវិញ
-យើងត្រូវប្រែក្លាយការចងចាំនេះឲ្យក្លាយ
ជាកម្លាំងចិត្តក្នុងការជំនះនូវរាល់ឧបសគ្គ
ក្នុងការអភិវឌ្ឍប្រទេសយើង។
"ឲ្យតែយើងមិនស្លាប់ ទោះមានការលំបាក
យ៉ាងណាក៏ដោយ យើងនឹងប្រឹងប្រែងឲ្យ
អស់លទ្ធភាព ដើម្បីជំនះរាល់ឧបសគ្គ។
នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤ សមាជិក ស.ស.យ.ក-តាកែវ ចំនួន ១០០នាក់បានចូលរួមប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និង អតីតយុទ្ធជនដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម នៅមុខសាលមហាស្រពខេត្តតាកែវ ស្ថិតក្នុងក្រុងដូនកែវខេត្តតាកែវ ។