ស.ស.យ.ក. ស្រុកសំរោងបន្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តតាកែវ
« ស.ស.យ.ក. ស្រុកសំរោងបន្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តតាកែវ »
ក្រុមការងារ ស.ស.យ.ក. ស្រុកសំរោង បានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រធានមណ្ឌលសុខភាព លោកនាយប៉ុស្តិ៍រដ្ឋបាល និងលោកមេភូមិ ដេីម្បីធ្វើការផ្សព្វផ្សាយពីការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺCovid19 ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាគ្រួសារងាយរងគ្រោះ នៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង និងបានចែកជូននូវខិតប័ណ្ណស្ដីពីការបង្ការឆ្លងជំងឺCovid19 និងសម្របសម្រួលក្នុងការចែកជូនសម្ភារមួយចំនួនដែលទទួលបានការឧបត្ថម្ភពីសប្បុរសជននានាដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០