ការចែកជូនស្បៀងអាហារដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៦១គ្រួសារ របស់អាជ្ញាធរស្រុកព្រៃកប្បាស និងយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តតាកែវ របស់ ស.ស.យ.ក. ស្រុកព្រៃកប្បាស
« ការចែកជូនស្បៀងអាហារដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៦១គ្រួសារ របស់អាជ្ញាធរស្រុកព្រៃកប្បាស និងយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តតាកែវ របស់ ស.ស.យ.ក. ស្រុកព្រៃកប្បាស » ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស ចូលរួមចែកខិតប័ណ្ណផ្សព្វផ្សាយស្ដីពីការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ (cOVID-19) នៅក្នុងពិធីចែកស្បៀងអាហារ គ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស ចំនួន៦១គ្រួសារ ក្រោមអធិបតីភាព លោក អុិត សារ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស និង លោក ញ៉ែម ស្រស់ អភិបាលនៃគណ:អភិបាលស្រុកព្រៃកប្បាស។ យុវជន ស.ស.យ.ក. នឹងរួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា តាមរយៈការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយការរក្សាគម្លាតសង្គម លាងសម្អាតដៃឱ្យបានញឹកញាប់ អនុវត្តវិធានអនាម័យនៅតាមគ្រួសារនីមួយៗឱ្យបានខ្ជាប់ខ្ជួន។
ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០