ការងារទន្ទឹមនឹងយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តតាកែវ របស់ ស.ស.យ.ក. ស្រុកបូរីជលសារ

« ការងារទន្ទឹមនឹងយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តតាកែវ របស់ ស.ស.យ.ក. ស្រុកបូរីជលសារ » ស.ស.យ.ក. ស្រុកបូរីជលសារ ខេត្តតាកែវ បានរួមជាមួយអាជ្ញាធរឃុំ ភូមិ ការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងលោកនាយកវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយសេចក្តីណែនាំនានារបស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធីសាស្រ្តមួយចំនួនក្នុងការស្វ័យសិក្សា ជាពិសេសក្លឹបសិក្សា ជូនប្អូនៗសិស្សថ្នាក់ទី៩ និងទី១២ សម្រាប់ត្រៀមប្រឡងនាពេលខាងមុខ  ព្រមទាំងបានផ្សព្វផ្សាយ អប់រំ ណែនាំពីវិធានការបង្ការការរាតត្បាតនៃកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។ ពិធីនេះប្រព្រឹត្តទៅនៅភូមិអង្កាញ់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានការចូលរួមពីសិស្សានុសិស្សមកពីភូមិក្រាំងឈេីនៀង តារេនជោ រវៀង ក្រាំងធំ និងភូមិដឹកម៉ៃ  នៃឃុំអង្កាញ់ ឃុំធ្លក ស្រុកទ្រាំង។