យុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តតាកែវ
« យុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តតាកែវ »
ស.ស.យ.ក-តាកែវ បាននិងកំពុងបន្តអនុវត្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តតាកែវ តាមមូលដ្ឋានក្រុង ស្រុកនានា ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយពីគ្រោះថ្នាក់ និងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ។ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ក្រុមការងារ ស.ស.យ.ក-តាកែវ បានបន្តធ្វើការចុះចែកខិតប័ណ្ណផ្សព្វផ្សាយស្ដីពីការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចងបដាផ្សព្វផ្សាយស្ដីពីការលាងសម្អាតដៃ ការរក្សាអនាម័យ ការស្នាក់នៅក្នុងផ្ទះកាត់បន្ថយការជួបជុំ រក្សាគម្លាតសង្គម និងការពាក់ម៉ាស់ការពារ ដល់ប្រជាពលរដ្ឋនៅ៖
- ទីប្រជុំជនក្នុងក្រុងដូនកែវ
- ទីប្រជុំជនក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្ដែត។