សហភាពសហព័ន្ធយុវជនកម្ពុជា-ស្រុកបូរីជលសារ រួមជាមួយអាជ្ញាធរស្រុក អាជ្ញាធរឃុំ ភូមិ និងលោកនាយកវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ដឹកនាំដោយលោក ទុយ សុភ័ក្រ្ត អភិបាលនៃគណៈអភិបាលស្រុកបូរីជលសារ បានជួបសំណេះសំណាល និងជម្រាបជូនអំពីសេចក្តីណែនាំនានារបស់ក្រសួងអប់រំ យុវជន និងកីឡា

សហភាពសហព័ន្ធយុវជនកម្ពុជា-ស្រុកបូរីជលសារ រួមជាមួយអាជ្ញាធរស្រុក អាជ្ញាធរឃុំ ភូមិ និងលោកនាយកវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ដឹកនាំដោយលោក ទុយ សុភ័ក្រ្ត អភិបាលនៃគណៈអភិបាលស្រុកបូរីជលសារ បានជួបសំណេះសំណាល និងជម្រាបជូនអំពីសេចក្តីណែនាំនានារបស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធីនានាក្នុងការស្វ័យសិក្សា ជាពិសេសក្លឹបសិក្សា ជូនប្អូនៗសិស្សថ្នាក់ទី៩ និងទី១២ សម្រាប់ត្រៀមប្រឡងនាពេលខាងមុខ នៅភូមិកណ្តោល, ជ្រៃគោកពោធិ៍, ព្រៃមូល, អ្នកតាត្បាល់ និងភូមិព្រៃហៀវ នៃឃុំគោកពោធិ៍ ព្រមទាំងបានផ្សព្វផ្សាយ អប់រំ ណែនាំពីវិធានការបង្ការការរត្បាតនៃកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ព្រមទាំងបានផ្ដល់ម៉ាស់ និងសាប៊ូលាងដៃ ដល់ប្អូនៗផងដែរ។
ថ្ងៃអង្គារ១៤រោច ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០