សហភាពសហពន្ធ័យុវជនកម្ពុជា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានទទួលថវិកាចំនួន ៣០០.០០០ រៀល គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រេីប្រាស់មួយចំនួន
សហភាពសហពន្ធ័យុវជនកម្ពុជា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានទទួលថវិកាចំនួន ៣០០.០០០ រៀល គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រេីប្រាស់មួយចំនួនរួមមាន÷ អង្ករ ១០០គីឡូក្រាម ទឹកត្រី ៤យួរ ទឹកស៊ីអុីវ ៣យួរ មី ២កេះ ត្រីខ ១យួរ ទឹកក្រូច ២កេះ និងសម្ភារៈប្រើប្រាស់នៅក្នុងបន្លុងចំនួន៤ឈុត ពីព្រះគ្រូ ឃ្លោក ប៊ុនជឿន ព្រះគ្រូចៅអធិការវត្តចំណោម ស្ថិតក្នុងភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង។
ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០