សហភាពសហពន្ធ័យុវជនកម្ពុជា ស្រុកបាទី បានចូលរួមគោរពវិញ្ញាណក្ខន្ធលោក ញ៉ិល សុីថាត មន្ត្រីការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាទី និងជាសមាជិកក្រុមការងារចុះជួយឃុំលំពង់ ស្រុកបាទីខេត្តតាកែវ​ ដែលបានទទួលមរណភាព ដោយរោគាពាធ

សហភាពសហពន្ធ័យុវជនកម្ពុជា ស្រុកបាទី បានចូលរួមគោរពវិញ្ញាណក្ខន្ធលោក ញ៉ិល សុីថាត មន្ត្រីការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាទី និងជាសមាជិកក្រុមការងារចុះជួយឃុំលំពង់ ស្រុកបាទីខេត្តតាកែវ​ ដែលបានទទួលមរណភាព ដោយរោគាពាធ នៅវេលាម៉ោង ១០:៣០ព្រឹកថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំជូត​ ទោស័ក ព.ស. ២៥៦៣​ ត្រូវនឹងថ្ងៃទី១៩​ ខែមេសា ឆ្នាំ២០២០​ ដោយបច្ចុប្បន្នសព លោក ញ៉ិល សុីថាត ត្រូវបានតម្កល់ប្រារព្ធពិធីបុណ្យ ស្ថិតនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
សូមវិញ្ញាណក្ខន្ធបងប្រុសបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាត។
ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០