សួស្តីឆ្នាំថ្មី សង្ក្រាន្តឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ឈានចូល២៥៦៤ ដែលមានទេវធីតា "គោរាគៈទេវី" ជាមគ្គនាយិកាគ្រប់គ្រងជម្ពូទ្វីប នឹងចូលមកដល់នាម៉ោង៨ និង៤៨នាទីយប់នេះ

សួស្តីឆ្នាំថ្មី សង្ក្រាន្តឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ឈានចូល២៥៦៤ ដែលមានទេវធីតា "គោរាគៈទេវី" ជាមគ្គនាយិកាគ្រប់គ្រងជម្ពូទ្វីប នឹងចូលមកដល់នាម៉ោង៨ និង៤៨នាទីយប់នេះថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។  ព្រះនាង "គោរាគៈទេវី" ត្រូវបន្តតំណែងពីព្រះនាង "ធុង្សៈទេវី" ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយផ្កាអង្អារបុស្ស។ ព្រះនាងទ្រង់សោយ តេលំ ជាអាហារ ដែលជាប្រភេទប្រេងរុក្ខជាតិ (សណ្តែក ល្ង ដូង...) ហើយគង់លើព្យាគ្ឃៈ(ស្តេចខ្លា)។ ទេវធីតាអង្គនេះ មានព្រះហស្តស្តាំទ្រង់ព្រះខ័ន និងព្រះហស្តឆ្វេងទ្រង់ឈើច្រត់។ សម្រាប់ឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋខ្មែររៀបចំគ្រឿងរណ្តាប់ទៅតាមលំនាំបុរាណ នៅរានទទួលទេវតានៅខាងមុខផ្ទះ មានផ្លែឈើពី៣ ទៅ៥មុខ ទៅតាមធនធានរបស់ខ្លួន រួមជាមួយតេលំ ដែលជាប្រភេទប្រេង សណ្តែក ល្ង ដូង និងគ្រឿងពលីការផ្សេងៗទៀត អមដោយកម្រាលពណ៌លឿង ដូចដែលទេវធីតាគ្រងជាអម្ពរ។ នាឱកាសសង្ក្រាន្តទាំង៤ថ្ងៃ សូមបងប្អូនប្រុសស្រី មានចិត្តជ្រះស្រឡះ លះបង់នូវរាល់គំនិតអវិជ្ជមាននានាដែលកើតមាននៅឆ្នាំចាស់ ឲ្យជ្រះស្រឡះ ហើយតាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា។ដកស្រង់ខ្លឹមសារពីសារព័ត៌មានថ្មីៗ