លោកអភិបាលស្រុក លោកមេឃុំ ប្រគល់ផ្ទះមួយខ្នងជូនលោកតា ឡៃ ឡេង ដែលត្រូវបានភ្លើងឆេះ

នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ​ដែលជាថ្ងៃចូលឆ្នាំសកលនេះ ស.ស.យ.ក-ស្រុកព្រៃកប្បាស ខេត្តតាកែវ បានចូុលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានដែលដឹកនាំដោយលោកអភិបាលស្រុក លោកមេឃុំ ប្រគល់ផ្ទះមួយខ្នងជូនលោកតា ឡៃ ឡេង ដែលត្រូវបានភ្លើងឆេះ និងរបួសរលាកខ្លួនប្រាណ។ ផ្ទះមួយខ្នងនេះចំណាយថវិការអស់ ២,៥០០,០០០រៀល ស្ថិតនៅភូមិត្រពាំងរការ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។