ស្រុកព្រៃកប្បាស សហការជាមួយការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុក លោកនាយក លោកគ្រូឯកទេស នៅវិទ្យាល័យហេង សំរិនព្រៃល្វា បានចុះជួបសិស្សថ្នាក់ទី១២ដែលកំពុងធ្វើស្វ័យសិក្សានៅតាមផ្ទះស្ថិតក្នុងឃុំព្រៃល្វា

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស សហការជាមួយការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុក លោកនាយក លោកគ្រូឯកទេស នៅវិទ្យាល័យហេង សំរិនព្រៃល្វា  បានចុះជួបសិស្សថ្នាក់ទី១២ដែលកំពុងធ្វើស្វ័យសិក្សានៅតាមផ្ទះស្ថិតក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។  ក្នុងការចុះជួបនោះក្រុមការងារបានណែនាំពួកគាត់ឲ្យខិតខំរៀនសូត្រ ដោយរៀបចំជាក្រុមតូចៗ រៀបចំកាលវិភាគរៀនឲ្យបានច្បាស់លាស់ ស្រាវជ្រាវមេរៀន ចូលមើលហ្វេសប៊ុករបស់ក្រសួងអប់រំ និងApp E-school មានចម្ងល់ត្រូវចេះទាក់ទងសួរលោកគ្រូ អ្នកគ្រូតាមរយ: លេខទូរស័ព្ទ ឬតាមរយ:គ្រុបឆាត និងចេះថែរក្សាសុខភាពដោយបង្ការឲ្យបានការឆ្លងជំងឺCovid-19 ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងនោះដែ​រ​ ស.ស.យ.ក.​ ស្រុកព្រៃកប្បាស​ បានចែកជូននូវអាកុលសម្រាប់លាងដៃ​ ទឹកផ្លែឈើ ទឹកសុទ្ធ ដែលទទួលបានពីសប្បុរសជនជូនដល់ពួកគាត់ផងដែរ។
ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក​ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០