ក្តីប្រាថ្នាតែមួយ ឆន្ទៈរួមស្រឡាញ់រដ្ឋា អ្វីយើងត្រូវការគឺកម្ពុជាសុខសាន្ត ល្បីល្បាញរុងរឿង ខ្មែរលើកស្ទួយទោះតិច ឬច្រើន ជាតិនឹងថ្កើងថ្កាង ផ្តើមចេញពីយើងអ្នកស្រឡាញ់ជាតិ

"ក្តីប្រាថ្នាតែមួយ ឆន្ទៈរួមស្រឡាញ់រដ្ឋា អ្វីយើងត្រូវការគឺកម្ពុជាសុខសាន្ត ល្បីល្បាញរុងរឿង ខ្មែរលើកស្ទួយទោះតិច ឬច្រើន ជាតិនឹងថ្កើងថ្កាង ផ្តើមចេញពីយើងអ្នកស្រឡាញ់ជាតិ…"
នេះជាផ្នែកមួយនៃអត្ថន័យក្នុងបទចម្រៀង “ខ្មែរតែមួយ អនាគតតែមួយ”។ សូមអរគុណបងប្អូនប្រជាជនកម្ពុជា ដែលបានចូលរួម ជាមួយគ្នាទាំងគ្រារីករាយ និងគ្រាលំបាក។ 
បទ"ខ្មែរតែមួយ អនាគតតែមួយ" មានក្នុងអាល់ប៊ុមចម្រៀងជ្រើសរើសពិសេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា អាល់ប៊ុម"ខ្មែរតែមួយ អនាគតតែមួយ" ជាមួយបទចម្រៀងអំពីកម្ពុជាជាច្រើនទៀតដូចជា៖ | កម្ពុជាផ្ទះខ្ញុំ | ចម្រៀងខ្មែរពីមាតុភូមិ | ខ្មែរតែមួយ អនាគតតែមួយ | ទឹកចិត្តយុវជនខ្មែរ | បេះដូងអ្នកកីឡា | យើងជឿជាក់លើកម្ពុជា | | ឆន្ទៈយុវជន | អរគុណខ្មែរគ្រប់គ្នា | ខ្ញុំនឹងធ្វើគ្រប់យ៉ាង | ជឿថាខ្មែរធ្វើបាន ។ ផលិតដោយ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ សាស្តា្រចារ្យ បងប្អូនអ្នកនិពន្ធបទភ្លេងថ្មី និងទំនុកច្រៀងថ្មី រួមទាំងសិល្បករ សិល្បការិនីចម្រៀងទាំងអស់ដែលបានចូលរួម និងបង្កើតស្នាដៃយ៉ាងអស្ចារ្យ។ទស្សនាលើ Youtube: https://youtu.be/eoZZR-nCnWg