គណ:កម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ រួមដំណើរដោយលោកនាយករង លោកគ្រូឯកទេស នៅវិទ្យាល័យបានយ បានចុះជួបសិស្សថ្នាក់ទី១២ដែលសិក្សានៅវិទ្យាល័យបានយ

គណ:កម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ រួមដំណើរដោយលោកនាយករង លោកគ្រូឯកទេស នៅវិទ្យាល័យបានយ បានចុះជួបសិស្សថ្នាក់ទី១២ដែលសិក្សានៅវិទ្យាល័យបានយ ដែលកំពុងធ្វើស្វ័យសិក្សានៅតាមផ្ទះស្ថិតក្នុងឃុំអង្កាញ់ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ និងបានណែនាំពួកគាត់ឲ្យខិតខំរៀនសូត្រ ដោយរៀបចំជាក្រុមតូចៗ រៀបចំកាលវិភាគរៀនឲ្យបានច្បាស់លាស់ ខិតខំស្រាវជ្រាវមេរៀន ចូលមើលហ្វេសប៊ុករបស់ក្រសួងអប់រំ និងApp E-school មានចម្ងល់ត្រូវចេះទាក់ទងសួរលោកគ្រូ អ្នកគ្រូតាមរយៈលេខទូរស័ព្ទ ឬតាមរយៈគ្រុបឆាត និងចេះថែរក្សាសុខភាពដោយបង្ការឲ្យបានការឆ្លងជំងឺCovid-19 ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងនោះដែរ​ យេីងក៏បានចែកជូន អាកុលសម្រាប់លាងដៃ​ ទឹកផ្លែឈើ ទឹកសុទ្ធ ដែលទទួលបានពីសប្បុរសជនជូនដល់ពួកគាត់ផងដែរ។
ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក​ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០