សកម្មភាពសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទ្រាំងខេត្តតាកែវ ចូលរួមជាមួយគ្រូពេទ្យមណ្ឌលសុខភាពឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ នៅតែបន្តចុះពិនិត្យសុខភាពជូនបងប្អូនប្រជាពលរដ្ឋទេីបអញ្ជេីញមកពីប្រទេសថៃ

សកម្មភាពសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទ្រាំងខេត្តតាកែវ ចូលរួមជាមួយគ្រូពេទ្យមណ្ឌលសុខភាពឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ នៅតែបន្តចុះពិនិត្យសុខភាពជូនបងប្អូនប្រជាពលរដ្ឋទេីបអញ្ជេីញមកពីប្រទេសថៃ នៅភូមិពោន និងភូមិត្រពាំងឈូក ហេីយមកពីប្រទេសកូរ៉េ នៅភូមិអង្គុញ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ក្រោយការពិនិត្យឃេីញថាគាត់មានសុខភាពល្អ ហេីយក្រុមការងារបានណែនាំពីវិធាននានា ក្នុងការការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសខូវីដ-១៩   និងបានណែនាំឱ្យពួកគាត់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដេីម្បីទប់ស្កាត់ការឆ្លង ក្នុងសហគមន៍។ ហេីយប្រជាពលរដ្ឋដែលទេីបអញ្ជេីញមកពីប្រទេសក្រៅបានថ្លែងអំណរគុណ ដល់ក្រុមការងារដែលបាន មកពិនិត្យសុខភាពគាត់ដល់លំនៅដ្ឋានតែម្តង ។
ថ្ងៃពុធ៩កើត ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០