សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរី ខេត្តតាកែវ បានចូលរួមជាមួយរដ្ឋបាលស្រុកដែលដឹកនាំដោយលោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី សមាជិកក្រុមប្រឹក្សាស្រុក និងលោក លោកស្រីអភិបាលរងស្រុក មន្ទីរពេទ្យបង្អែកព្រៃកប្បាស
សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរី ខេត្តតាកែវ បានចូលរួមជាមួយរដ្ឋបាលស្រុកដែលដឹកនាំដោយលោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី សមាជិកក្រុមប្រឹក្សាស្រុក និងលោក លោកស្រីអភិបាលរងស្រុក មន្ទីរពេទ្យបង្អែកព្រៃកប្បាស មន្ទីរពេទ្យបង្អែកអង្គរបូរី និងមន្ត្រី លោកមេឃុំអង្គរបូរី និងសហការី បានចុះបាញ់ថ្នាំសម្លាប់មេរោគ និងធ្វេីការផ្សព្វផ្សាយពីវិធាននានាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩(Covid-19) នៅក្នុងផ្សារអង្គរបូរី និងទីសាធារណៈនៅក្នុងស្រុកអង្គរបូរី។
រសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០