ថ្ងៃនេះជាថ្ងៃបុណ្យខួបគម្រប់ ៣ឆ្នាំ និងតម្កល់អដ្ឋិធាតុ របស់សម្តេចវិបុលបញ្ញា សុខ អាន

ថ្ងៃនេះជាថ្ងៃបុណ្យខួបគម្រប់ ៣ឆ្នាំ និងតម្កល់អដ្ឋិធាតុ របស់សម្តេចវិបុលបញ្ញា សុខ អាន យើងខ្ញុំទាំងអស់គ្នាជាយុវជនជំនាន់ក្រោយ​ សូមគោរពសម្តែងនូវការចងចាំ និងដឹងគុណជានិច្ចមិនអាចបំភ្លេចបានចំពោះគំរូវីរភាព និងស្នាដៃដ៏ឧត្ដុង្គឧត្តមរបស់សម្ដេចក្នុងការតស៊ូលះបង់យកអស់កម្លាំងកាយ​ ចិត្ត​ ប្រាជ្ញាស្មារតី​ ចូលរួមស្តារ​ និងកសាងអភិវឌ្ឍន៍ជាតិមាតុភូមិ។
យើងខ្ញុំទាំងអស់សូមបួងសួង និងឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន បានសោយសុខក្នុងសម្បត្តិសួគ៌​ និងសម្បត្តិព្រះនិព្វានកុំបីឃ្លៀងឃ្លាតឡេីយ។