សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង បានរួមចំណែកចែករំលែកក្តីស្រឡាញ់ដល់កុមារកំព្រា នៅឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង បានរួមចំណែកចែករំលែកក្តីស្រឡាញ់ដល់កុមារកំព្រា នៅឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវសហភាពសហព័ន្ធយុវជនកម្ពុជា​ ស្រុកទ្រាំង​ បាននាំយកថវិកា​ និងសម្ភារៈមួយចំនួនដែលជាការឧបត្ថម្ភរបស់​ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ដេីម្បីចែកជូនកុមារកំព្រា​ ចំនួន​ ៣៥នាក់ ដែលរស់នៅមណ្ឌលកុមារកំព្រាក្នុងឱកាសទិវានៃក្តីស្រឡាញ់។ 
អំណោយទាំងនោះរួមមាន៖
- អង្ករ ២ប៉ាវ
- ទឹកសុទ្ធ ១០យួរ
- ទឹក្ករូច ២កេស 
- ប៊ិច ៤០ដើម
- ខ្មៅដៃ ៤០ដើម
- សៀវភៅ ៨០ក្បាល
- បន្ទាត់ ៤០
- ថ្នាំដុសធ្មេញ ៤០ដប 
- នំ ៤០កញ្ចប់ 
- ថវិកាចំនួន ២០០.០០០៛
ក្នុងម្នាក់ទទួលបាន​ សៀវភៅ២ក្បាល​ ប៊ិច១ដើម​ ខ្មៅដៃ ១ដើម  បន្ទាត់១ ទឹកក្រូច​ ១កំប៉ុង ថ្នាំដុសធ្មេញ ១ដប និងនំ១កញ្ចប់ ដោយសម្ភារៈផ្សេងទៀតបានប្រគល់ជូនប្រធានមណ្ឌលចាត់ចែងតាមការគួរ ។
ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០