ចែករំលែកក្តីស្រលាញ់ និងស្នាមញញឹម
ចែករំលែកក្តីស្រលាញ់ និងស្នាមញញឹម
ក្រុមការងារលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ តំណាង ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានរៀបចំអាហារសាមគ្គី និងនាំយកនូវសម្ភារសិក្សាមួយចំនួនជូនដល់ប្អូនៗកុមារកំព្រាចំនួន៤៨នាក់ ដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តតាកែវ ព្រមទាំងអង្ករចំនួន ៤បាវ ដែលជាការឧបត្ថម្ភរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ជូនដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្តតាកែវផងដែរ។ ទោះបីជាប្អូនៗជាកុមារកំព្រា ប៉ុន្តែប្អូនៗមិនឯកោឡេីយ ប្អូនៗនៅមានបងៗ ក៏ដូចជារាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ គិតគូរពីប្អូនៗ ។ សូមប្អូនៗខិតខំរៀនសូត្រ អភិវឌ្ឍន៍ខ្លួនឱ្យមានចំណេះដឹង ដេីម្បីអនាគតខ្លួនឯង និងសង្គមជាតិ។