គណៈកម្មាធិការ សហភាពសហព័ន្ធយុវជន ស្រុកបាទី បាននាំយកកាដូ និងវត្ថុអនុស្សាវរីយ៍ ជូនលោកជំទាវ​ រស់ សុភារ៉ាវី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួួយ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ

គណៈកម្មាធិការ សហភាពសហព័ន្ធយុវជន ស្រុកបាទី បាននាំយកកាដូ និងវត្ថុអនុស្សាវរីយ៍ ជូនលោកជំទាវ​ រស់ សុភារ៉ាវី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួួយ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំជូត ខាងមុខនេះ និងដើម្បីជាការថ្លែងអំណរគុណដល់ទឹកចិត្តថ្លៃថ្លា គាំទ្រដល់សកម្មភាព យុវជន និងការខិតខំបម្រើប្រជាពលរដ្ឋក្នុងឃុំត្រពាំងក្រសាំង ក៏ដូចស្រុកបាទី
កន្លងមក​ ព្រមទាំងការជួយដល់ព្រឹត្តការណ៍តាកែវសង្ក្រាន្តដែលប្រព្រឹត្តនៅប្រាសាទតាព្រហ្មទន្លេបាទី កាលពីឆ្នាំ២០១៩ និងដំណើរទស្សនកិច្ចសិក្សាយុវជនទូទាំងស្រុកបាទី ទៅស្ពានអ្នកលឿង(ត្សីបាសា) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក សារមន្ទីរ​គុកទួលស្លែង វិមានឈ្នះឈ្នះ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ។
សូមគោរពជូនពរ លោកជំទាវ ទទួលនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ ​វណ្ណៈ​ សុខៈ​ ពលៈ​​ កុំបីឃ្លៀងឃ្លាតឡើយ។