លោក អ៊ុំ ចំរើន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទ្រាំង បានដឹកនាំសមាជិកសមាជិកា​ ស.ស.យ.ក. នាំយកសម្ភារៈ និងថវិកាមួយចំនួន របស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ

លោក អ៊ុំ ចំរើន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទ្រាំង បានដឹកនាំសមាជិកសមាជិកា​ ស.ស.យ.ក. នាំយកសម្ភារៈ និងថវិកាមួយចំនួន របស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ចុះទៅសួរសុខទុក្ខ​ លោក ឌីស ឡូ  អាយុ ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ ឡេង ស្រីណាង អាយុ ៣២ឆ្នាំ មានកូន៤នាក់ (ប្រុស៣នាក់ ស្រី១នាក់) ដែលបានរងគ្រោះភ្លើងឆេះផ្ទះ០១ខ្នង ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តាររនាបក្តារ ទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ខូចខាតទាំងស្រុង ស្ថិតនៅភូមិសម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ។

អំណោយឧបត្ថម្ភដល់គ្រួសារភើ្លងឆេះផ្ទះនៅទីតាំងខាងលេីរួមមាន៖
១.​ ថវិកា ចំនួន ២០០.០០០​ រៀល
២.​ អង្ករ ៥០គីឡូក្រាម
៣.​ ទឹកស៊ីអ៉ីវ ១យួរ មី ១កេះ ទឹកត្រី ១យួរ ត្រីខ ១យួរ​ សាប៊ូ ១គីឡូក្រាម អំបិល ១គីឡូក្រាម សម្ភារៈផ្ទះបាយ មុង ខ្នើយ ភួយ កន្ទេល ក្រមា ចាន ឆ្នាំង ខ្ទះ កាទឹក ធុងទឹក កំសៀវទឹក ស្លាបព្រាបាយ ចង្ទាសអាំងត្រី ចង្កៀង បំពង់ទឹកក្តៅ និងទឹកសុទ្ធ ២យួរ​ ផងដែរ។