សហភាពសហព័ន្ធយុវជនកម្ពុជា សូមគោរពអញ្ញើញ សមាជិក សមាជិកា ក្រុមគ្រួសារស.ស.យ.ក. និងបងប្អូនជនរួមជាតិខ្មែរទាំងអស់ចូលរួមក្នុងពិធីគោរពវិញ្ញាក្ខន្ធ ឧទ្ទិសកុសលជូនជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម

សហភាពសហព័ន្ធយុវជនកម្ពុជា សូមគោរពអញ្ញើញ សមាជិក សមាជិកា ក្រុមគ្រួសារស.ស.យ.ក. និងបងប្អូនជនរួមជាតិខ្មែរទាំងអស់ចូលរួមក្នុងពិធីគោរពវិញ្ញាក្ខន្ធ ឧទ្ទិសកុសលជូនជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដើម្បីជាការចងចាំ ក៏ដូចជារំឭកដល់តម្លៃជីវិត និងការរស់រានមានជីវិតរបស់យើងសារជាថ្មី។ 
កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៦ និង៣០នាទីព្រឹក នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ)។ 
សំលៀកបំពាក់÷ អាវពណ៌ស ជាមួយ ខោ ឬ សំពត់ខ្មៅ។