កម្មវិធីពិនិត្យនិងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនិងកម្មករ កម្មការិនី បាននឹងកំពុងចាប់ផ្តេីមដំណេីរការហេីយ ដោយកម្មវិធីនេះ
កម្មវិធីពិនិត្យនិងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនិងកម្មករ កម្មការិនី បាននឹងកំពុងចាប់ផ្តេីមដំណេីរការហេីយ ដោយកម្មវិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ លោក ហេង សុខគង់ ប្រធានសម្ពន្ធគ្រូពេទ្យស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមសម្របសម្រួលដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ។ ប្រភេទជំងឺដែលនឹងត្រូវពិនិត្យ និងព្យាបាលមានដូចជា៖ ជំងឺទូទៅ , ជំងឺបេះដូង និងសសៃឈាម , ជំងឺមនុស្សចាស់ , ជំងឺត្រចៀក ច្រមុះ បំពង់ក , ជំងឺភ្នែក , ជំងឺសេីរស្បែក និងកាមរោគ , ជំងឺផ្លូវចិត្ត , ជំងឺកុមារ , ជំងឺវះកាត់ និងរោគសន្លាក់ , ជំងឺមាត់ធ្មេញ , ពិនិត្យអេកូសាស្ត្រ , រោគស្ត្រី និងពិនិត្យផ្ទៃពោះ , អប់រំ សុខភាពសាធារណៈ , មន្ទីរពិសោធន៍ចល័ត , ជំងឺតម្រងនោម និងទឹកនោមផ្អែម , ពិនិត្យបឋម និងវាស់សំពាធឈាម , បំពាក់ឧបករណ៍គរថ្លង់ ដល់អ្នកគរថ្លង់។
កម្មវិធីនេះត្រូវបានរៀបចំឡេីងនៅបរិវេណសាលាបឋមសិក្សាអង្គខ្វាវ ស្ថិតក្នុងឃុំខ្វាវ ស្រុកសំរោងខេត្តតាកែវ។ ទន្ទឹមនឹងការពិនិត្យព្យាបាលជំងឺ ក្រុមការងារសម្ពន្ធគ្រូពេទ្យស.ស.យ.ក. ក៏បាននាំយកនូវអំណោយជាសៀវភៅសរសេររបស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ចែកជូនដល់ប្អូនៗសិស្សានុសិស្សផងដែរ។