សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកោះអណ្ដែត បានរៀបចំវេទិកាផ្ដល់ឱវ៉ាទតាមមាគ៌ាព្រះពុទ្ធសាសនា​ ស្ថិតនៅវត្តព្រៃ​មេលង

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកោះអណ្ដែត បានរៀបចំវេទិកាផ្ដល់ឱវ៉ាទតាមមាគ៌ាព្រះពុទ្ធសាសនា​ ស្ថិតនៅវត្តព្រៃ​មេលង​ ស្រុកកោះអណ្ដែត ខេត្តតាកែវសម្រាប់សិស្សានុសិស្សនៃវិទ្យាល័យ សុខ អាន ព្រៃមេលង​។
វេទិកានេះធ្វេីឡេីងក្នុងគោលបំណង​អប់រំដល់យុវជនឲ្យយល់ដឹង​ និងចេះគោរពប្រតិបត្តិតាមមាគ៌ារបស់ព្រះពុទ្ធ​ ដោយមានការចូលរួមពីលោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និងព្រះសង្ឃសរុប​ ប្រមាណ​ ៦២២អង្គ/នាក់។
ថ្ងៃសុក្រ​ ៩រោច​ ខែមិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​.២៥៦៣​ ត្រូវនឹងថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០១៩