អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០១៩
ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា មានមោទនភាពសម្តែងនូវក្តីសោមនស្ស និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ បុណ្យឯករាជ្យជាតិ។ រយៈ៦៦ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លងកាត់នូវដំណើរវិវឌ្ឍន៍ឥតឈប់ឈរ លើភាពជាម្ចាស់នៃជោគវាសនា និងអនាគតប្រទេសរបស់ខ្លួន។ សមាជិក សមាជិកា ស.ស.យ.ក. ដែលជាយុវជន ស្គាល់ច្បាស់ពីតួនាទី និងភារកិច្ចដ៏មោះមុត ក្នុងកិច្ចការថែរក្សាអធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព និងក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ ថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរសាទរ និងរំលឹកដល់បុព្វហេតុ ដែលថ្នាក់ដឹកនាំរបស់កម្ពុជាតស៊ូសម្រេចបានដើម្បីប្រទេសជាតិ ក៏ដូចជាសាទរដល់ដំណើរនៃការដឹកនាំប្រទេសកម្ពុជា ទទួលបានការរីកចម្រើនលូតលាស់លើគ្រប់វិស័យក្នុងពេលបច្ចុប្បន្ន។ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា យើងរួមគ្នាទាំងអស់គ្នា បន្តដើរទៅមុខជាមួយគ្នាប្រកបដោយថាមភាព និងឆន្ទះខ្ពស់ដើម្បីជាតិ ក៏ដូចជាបន្តពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការក្នុងស្មារតីស្នេហាជាតិមាតុភូមិជាចម្បង។
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០១៩