សេចក្តីជូនដំណឹង៖ ស្តីពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០១៩
សេចក្តីជូនដំណឹង៖ ស្តីពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០១៩ ក្របខ័ណ្ឌ (ក) ចំនួន ៣០កន្លែង។ ការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងមន្ត្រីរាជការស៊ីវិលសម្រាប់ឆ្នាំ២០១៩នេះ ចាត់ទុកជាការប្រញាប់។
កាលបរិច្ឆេទទទួលពាក្យចុះឈ្មោះសុំសិទ្ធិប្រឡង គិតចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៧:០០នាទី។
បេក្ខជនត្រូវបំពេញព័ត៌មានសុំសិទ្ធិប្រឡងតាមប្រព័ន្ធចុះឈ្មោះប្រឡងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយចូលតាមគេហទំព័ររបស់ក្រសួង: www.mptc.gov.kh ឬតាមរយៈតំណភ្ជាប់ (Link): https://reg.mptc.gov.kh ។
សម្រាប់ព័ត៌មានបន្ថែម៖ បេក្ខជនអាចទំនាក់ទំនងសាកសួរព័ត៌មាន៖
-នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឬ តាមទូរស័ព្ទលេខ: ០២៣ ២៣០ ០០០ (រាល់ម៉ោងធ្វើការ)
-សារអេឡិកត្រូនិក: info@mptc.gov.kh ៕