នៅក្នុងឱកាសដ៏មហាជ័យមង្គលបវរថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីបុណ្យខួបលើកទី១៥ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

នៅក្នុងឱកាសដ៏មហាជ័យមង្គលបវរថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីបុណ្យខួបលើកទី១៥ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ថ្នាក់ដឹក​នាំ និងសមាជិក សមាជិកាទាំងអស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្ដែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ចំពោះ ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរ ចាកផុតនូវព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិបន្តព្រះរាជកិច្ចដ៏ឧត្តុងឧត្តមថ្លៃថ្លា ដឹកនាំនាវាកម្ពុជាទៅកាន់ជ្រោយវឌ្ឍនភាព និងសុភមង្គលព្រមទាំងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាអង្វែងតរៀងទៅ។