ស.ស.យ.ក. ស្រុកបាទី បាននាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ជូនដល់លោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តបំប៉នសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៨ - ២០១៩

ស.ស.យ.ក. ស្រុកបាទី បាននាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ជូនដល់លោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តបំប៉នសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៨ - ២០១៩ និងបានជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រង់ លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ឈើទាលជ្រំ  ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
ពិធីបានការអញ្ជើញចូលរួមអធិបតីភាពពីលោក ភួន ឈីម អភិបាលស្រុកបាទី អមដំណើរដោយ លោក ហង្ស វិច្ឆិការាស្សី អភិបាលរង ជាប្រធាន ស.ស.យ.ក ស្រុក និង លោក នេត រ៉ា អនុប្រធាន តំណាង ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា ស្រុកបាទី។
ថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩