គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានចូលរួមជាមួយ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំលំពង់ តំណាងឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកបាទី
គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានចូលរួមជាមួយ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំលំពង់ តំណាងឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកបាទី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ ចំនួន៣វត្ត រួមមាន វត្តស្រះស្រែ វត្តថ្មស និងវត្តបាក់រនាស់ ក្នុងមូលដ្ឋានឃុំលំពង់ ស្រុកបាទី។ ក្នុងឱកាសអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ ឯកឧត្តមក្រុមការងារថ្នាក់ជាតិ ស្រុក ឃុំ និងក្រុមយុវជន ស.ស.យ.ក. ស្រុកបាទី បាននាំយកថវិកាឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ចំនួន ២.០០០.០០០រៀល ព្រមទាំងថវិកា ឯកឧត្តម សុខ ពុទ្ធិវុធ ថវិកាយុវជនស្រុក និងទេយ្យវត្ថុប្រគេនព្រះសង្ឃ ក្នុងរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សម្ភារៈរួមមាន មី១កេស ទឹកផ្លែឈើ១កេស កូកា ១កេស ខារ៉ាបាវ១កេស ទឹកសុទ្ធ និងឃីប១កញ្ចប់ ព្រមទាំងបច្ច័យសម្រាប់វត្ត នីមួយៗ ៧០០.០០០រៀល ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនទុកសម្រាប់វេនបិណ្ឌទី៨ ជូនលោកតាអាចារ្យ គណៈកម្មការវត្ត និងយាយជី ផង។
ថ្ងៃសៅរ៍ ៨រោច ខែ ភទ្របទ ឆ្នាំច ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩