សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង រួមជាមួយ លោក លោកស្រីតំណាង សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ស្រុក នៅជុំវិញខេត្តចំនួន៥០នាក់ បានចូលរួមទទួលស្វាគមន៍នូវវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង រួមជាមួយ លោក លោកស្រីតំណាង សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ស្រុក នៅជុំវិញខេត្តចំនួន៥០នាក់ បានចូលរួមទទួលស្វាគមន៍នូវវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ក្នុងឱកាសអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវសាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្ត ធម្មធារ(ជេីងគួន)ស្ថិតក្នុងភូមិជេីងគួន ឃុំជេីងគួន ស្រុកសំរោង ខត្តតាកែវ ។ 
ក្នុងឱកាសនោះផងដែរ ក៏មានការអញ្ជេីញចូលរួមពី ព្រះសង្ឃ ឯកឧត្ដម លោកជំទាវ អាជ្ញាធរខេត្ត ស្រុក លោកលោកស្រី កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ តាជីយាយជី យុវនកាយរឹទ្ធិជាតិកម្ពុជា កាកបាទក្រហម សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ សរុប ប្រមាណជាង ២៣០០អង្គ/នាក់។
ថ្ងៃអាទិត្យ ៣កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩