សូមជម្រាបជូនដំណឹងដល់សិល្បករ សិល្បការិនី ព្រមទាំងសាធារណជនខ្មែរទាំងក្នុងនិងក្រៅប្រទេសឲ្យបានជ្រាបថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំ “មហោស្រពសិល្បៈចម្រៀងខ្មែរជាសកល លើកទី៥ ឆ្នាំ២០១៩”

សូមជម្រាបជូនដំណឹងដល់សិល្បករ សិល្បការិនី ព្រមទាំងសាធារណជនខ្មែរទាំងក្នុងនិងក្រៅប្រទេសឲ្យបានជ្រាបថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំ “មហោស្រពសិល្បៈចម្រៀងខ្មែរជាសកល លើកទី៥ ឆ្នាំ២០១៩” ក្នុងគោលដៅបំផុសចលនាមហាជន ជាពិសេសយុវជនខ្មែរទាំងនៅក្នុងនិងក្រៅប្រទេស ឲ្យចូលរួមលើកស្ទួយតម្លៃសិល្បៈវប្បធម៌និងអត្តសញ្ញាណជាតិសំដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់កិត្យានុភាពជាតិ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនសិល្បករ សិល្បការិនី និងអ្នកស្រឡាញ់ចូលចិត្តវិស័យសិល្បៈ ដែលមានបំណងចង់ចូលរួមប្រឡងក្នុងមហោស្រពសិល្បៈថ្នាក់ជាតិនេះ សូមចូលរួមដាក់ពាក្យប្រឡងតាមលក្ខខណ្ឌនិងកាលបរិច្ឆេទ។