ក្រុមការងារពិនិត្យតាមដានការងារបំប៉នសិស្សថ្នាក់ទី១២ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ

ក្រុមការងារពិនិត្យតាមដានការងារបំប៉នសិស្សថ្នាក់ទី១២ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ញុឹម យុទ្ធា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ និងសហការី បានចុះជួបសំណេះសំណាលជាមួយសិស្សដែលរៀនបំប៉ន និងថ្លែងអំណរគុណដល់លោកនាយក លោកគ្រូដែលស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ នៅវិទ្យាល័យហេង សំរិនព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩