ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមចែកអំណោយកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ឡុង សុជា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរបូរី និងជាអភិបាលរងស្រុកអង្គរបូរី

ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមចែកអំណោយកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ឡុង សុជា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរបូរី និងជាអភិបាលរងស្រុកអង្គរបូរី តំណាងរបស់លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរបូរី បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារខ្មែរឥស្លាម ជាស្ត្រីមេម៉ាយក្រីក្រឈ្មោះ ម៉ាត់ អាត់ទីកាស់ អាយុ ៣៩ឆ្នាំ មានកូនចំនួន ៥នាក់ក្នុងបន្ទុក រស់នៅក្នុង ភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដែលមានកូនប្រុសឈ្មោះ ស៊ូ កឹមរី អាយុ ១៩ឆ្នាំ រងគ្រោះថ្នាក់ចរាចរណ៍ បាក់ភ្លៅ ខាងស្តាំ។ អំណោយដែលឧបត្ថម្ភរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស កន្ទេល១ ម៉ុង១ សារ៉ុង១ ភួយ១ សំលៀកបំពាក់ ៥កំប្លេ និងថវិកាចំនួន១០០.០០០ រៀល ព្រមទាំងអង្ករ ៥០គីឡូក្រាម ទឹកត្រី ១យួរ និងទឹកស៊ីអ៉ីវ ១យួរ ដែលជាអំណោយរបស់លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី ឧបត្ថម្ភបន្ថែមសម្រាប់ជួយដោះស្រាយដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។
ថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩