គណៈកម្មាធិការ ស.ស.យ.ក. ស្រកព្រៃកប្បាស រួមជាមួយគណៈកម្មាធិការ ស.ស.យ.ក. ស្រុកបូរីជលសារ ខេត្តតាកែវ ដឹកនាំដោយលោកទ្រី មករា សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ និងជាប្រធានផ្នែកកិច្ចការផ្ទៃក្នុង

គណៈកម្មាធិការ ស.ស.យ.ក. ស្រកព្រៃកប្បាស រួមជាមួយគណៈកម្មាធិការ ស.ស.យ.ក. ស្រុកបូរីជលសារ ខេត្តតាកែវ ដឹកនាំដោយលោកទ្រី មករា សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ និងជាប្រធានផ្នែកកិច្ចការផ្ទៃក្នុង បាននាំយកចង្ហាន់ រួមជាមួយប្រេង មី ត្រីខ ទឹកសុទ្ធ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាវត្ត សង្គមមានជ័យ ស្ថិតក្នុងភូមិ សង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ ។
ថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩